កំលាំងគយនៅព្រលានយន្តហោះ ខេត្តសៀមរាប ឃាត់ជនជាតិថៃពីរនាក់ និងគ្រឿងញៀនជាង 27គីឡូក្រាមយកទៅ ,,,, !

0

មន្ត្រីគយ និងរដ្ឋាករនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប បានឆែកឆេររកឃើញគ្រឿងញៀនប្រមាណ 27.30គីឡូក្រាម ពេលជនជាតិថៃពីរនាក់នោះគ្រោងនិងនាំគ្រឿងញៀនឡើងយន្តហោះ។

យោងតាមមន្ត្រីគយនៅព្រលានយន្តហោះខេត្តសៀមរាប បានឱ្យដឹងថា៖ គ្រឿងញៀននេះ បានរកឃើញនៅវេលាម៉ោងប្រមាណជាង10.15នាទីយប់ថ្ងៃទី24 ខែតុលា ឆ្នាំ2019នៅស្ថានីយអ្នកដំណើរចេញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប។ គ្រឿងញៀននេះ បានរកឃើញនៅក្នុងការបូបអ្នកដំណើរឈ្មោះ SAVAENGPHOL SUPHAPORN ភេទស្រី សញ្ជាតិថៃ អាយុ ៣៧ឆ្នាំ និងអ្នកដំណើរឈ្មោះ PRACHAMON WIPA ភេទស្រី សញ្ជាតិថៃ អាយុ30ឆ្នាំ។

ជនជាតិថៃទាំងពីរនេះនាក់ មានគោលដៅធ្វើដំណើរចេញទៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន។ ប្រភពបន្តថា ថ្នាំញៀនដែលឆែកឆេររកឃើញនេះ ជាប្រភេទមេតំហ្វេតាមីន៕បច្ចុប្បនជនជាតិថៃទាំងពីរនាក់ត្រូវបានកំលាំងជំនាញឃាត់ខ្លួននិងវត្ថុតាងនិងគ្រឿងញៀនរិបអូសរក្សាទុក្ខចាត់ការតាមនិតិវិធីនែច្បាប់។

Leave A Reply

Your email address will not be published.