មន្ត្រីបំរេីការនៅនាយកដ្ឋានកងអង្គរក្សម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនពាក់ព័ន្ធពីបទលួចលុយជាង២លានដុល្លាបញ្ចូនទៅក្រសួងមហាផ្ទៃ…/

0

ចេញផ្សាយថ្ងៃសុក្រទី១៩ខែកក្ដដាឆ្នាំ២០១៩

ភ្នំពេញ/កំលាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ​ បានសហការជាមួយកម្លាំងនគរ​បាល​ ខ័ណ្ឌសែនសុខបានចុះចាប់ឃាត់ខ្លួនមន្ត្រីបម្រើការ​ងារនៅនាយកដ្ឋានកងអង្គរក្សម្នាក់នៅព្រឹកថ្ងៃទី១៩ខែកក្កដាឆ្នាំ២០១៩នេះ ដោយចោទប្រកាន់ពីបទលួចលុយជាង២លានដុល្លារអាមេរិក ហើយខណៈពេលនេះសមត្ថកិច្ចរកឃើញលុយជាក់ស្ដែងចំនួន២៥ម៉ឺនដុល្លារនៅផ្ទះរបស់ជនសង្ស័យស្ថិតនៅភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យមានឈ្មោះ អៀម សំអន ភេទ​ប្រុសអាយុ៣៧ឆ្នាំមុខរបរយោធាបម្រើការ​ងារនៅនាយដ្ឋានកងអង្គរក្សមានឋានៈអនុសេនីយ៍ឯកមុខងារជាមន្ត្រីជំនួយការស្រាវជ្រាវសន្តិសុខមានទីលំនៅផ្ទះសង់ថ្មីភូមិ​បាយ៉ាបសង្កាត់ភ្នំពេញថ្មីជាទីដែលសមត្ថកិច្ចឃាត់ចាប់ខ្លួនតែម្តង។

យោងតាមប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា៖នៅ​រសៀលថ្ងៃទី១៩ខែកក្កដានេះសមត្ថកិច្ចខ័ណ្ឌសែនសុខបានសហការចាប់ខ្លួន​ ជន​សង្ស័យពិតប្រាកដមែនដែលពេលនេះជនសង្ស័យត្រូវបានបញ្ជូនទៅនគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី។ការពាក់ព័ន្ធនិងរឿងអ្វីឲ្យពិតប្រាកដនោះប្រភពព័ត៌មានមិនបានបញ្ជាក់អោយដឹងឡេីយទេ។

ប្រភពដដែលបានឲ្យដឹងទៀតថាការចាប់​ខ្លួនជនសង្ស័យម្នាក់នេះធ្វើឡើងតាមបណ្តឹងជនរងគ្រោះដែលប្តឹងទៅក្រសួងមហាផ្ទៃថាបានបាត់លុយ២លាន៤០ម៉ឺនដុល្លារដែលកាលពីម្សិលមិញនេះសមត្ថកិច្ចបានចាប់ខ្លួន​បក្ខពួករបស់គេម្នាក់នៅខណ្ឌចំការមនរកឃើញលុយជាង១០ម៉ឺនដុល្លារនិងបន្តស្រាវជ្រាវមកចាប់ខ្លួនជនម្នាក់នេះទៀតគឺឈ្មោះអៀមសំអន ដោយ រកឃើញលុយ២៥ម៉ឺនដុល្លារ​លុយសុទ្ធតែក្រដាសប្រាក់១០០ដុល្លារ​ចំនួន​២៥ដុំដែលគេទុកនៅក្នុងផ្ទះនិងដកហូត​អាវុធខ្លី១ដើមម៉ាក kimBer លេខសម្គាល់1765 មានគ្រាប់ចំនួន៨គ្រាប់នៅក្នុងបង់និងវិទ្យុទាក់ទង១គ្រឿងរួមទាំងឯកសារផ្ទាល់ខ្លួន​ពាក់ព័ន្ធអង្គភាពបម្រើការងារនៅនាយកដ្ឋានអង្គរក្សផងដែរ។

បច្ចុប្បន្នកម្លាំងសមត្ថកិច្ចកំពុងតែបន្តធ្វើការ​ស្រាវជ្រាវបន្ថែមទៀតដើម្បីតាមចាប់បក្ខពួក​របស់ជនសង្ស័យនិងលុយដែលបានបាត់រាប់លាន​ដុល្លារនោះបន្តទៀត។ដោយគេហទំព័រត្បូងឃ្មុំញូវ

Leave A Reply

Your email address will not be published.