ឯកឧត្តម អ៊ុន-ចាន់ដា ត្រូវបានប្រកាសតែងតាំងជាអភិបាលខេត្តកំពង់ចាម ជាផ្លូវការហេីយនៅរសៀលថ្ងៃនេះ

0

ខេត្តកំពង់ចាម ៖
សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រីនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ចាមអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ប្រកាសតែងតាំងអភិបាលខេត្តជាផ្លូវការនៅសាលរដ្ឋបាលខេត្តកំពង់ចាមនារសៀលថ្ងៃទី២៨ខែមិថុនាឆ្នាំ២០១៩នេះ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀតបានអញ្ជើញចូលរួមយ៉ាងអធិកអធមក្រៃលែង។
សូមជម្រាបជូនថា៖ឯកឧត្តម អ៊ុន ចាន់ដា អតីតអភិបាលខេត្តព្រះវិហារមកជំនួសឯកឧត្តម គួច ចំរើន ដែលត្រូវផ្ទេរភារកិច្ចទៅកាន់តំណែងជាអភិបាលខេត្តព្រះសីហនុវិញ ជំនូសលោក យន់ មីន ជាអភិបាលខេត្តព្រះសីហនុដែលលាឈប់ចុះចេញពីដំណែង។

គួរបញ្ជាក់ជូនថា ឯកឧត្តម អ៊ុន ចាន់ដា ជាថ្នាក់ដឹកនាំឆ្នើមមួយរូបខាងកសាងនិងអភិវឌ្ឍន៍នៅខេត្តព្រះវិហារឲ្យមានការរីកចម្រើនលើគ្រប់វិស័យធ្វេីឲ្យប្រជាពលរដ្ឋ,មន្ត្រីរាជការនិងកងកម្លាំងនៅទូទាំងខេត្តព្រះវិហារគោរពស្រទ្បាញ់គ្រប់ៗគ្នា។ដោយគេហទំព័រត្បូងឃ្មុំញូវ។

Leave A Reply

Your email address will not be published.