កាស៊ីណូនៅអន្លង់ជ្រៃ​ កំពុងបើកលេងល្បែងស៊ីសង អោយប្រជាពលរដ្ឋខ្មែរចូលលេងយ៉ាងគគ្រឹកគ្រេងមិនរំខានដល់សមត្ថកិច្ច…!

0

ខេត្តត្បូងឃ្មុំ៖
ការស៊ីណូមួយកន្លែង ស្ថិតនៅចំណុចខាងក្រោយផ្ទះសំណាក់ឈ្មោះថា (ភូមិយើង )ស្ថិតក្នុងភូមិអន្លង់់ជ្រៃ ឃុំកក់ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងយ៉ាងគគ្រឹកគគ្រេងមិនត្រូវបានសមត្ថកិច្ចពាក់ព័ន្ធអេីពេីនោះទេ។

ប្រជាពលរដ្ឋខ្មែរដែលញៀននិងល្បែងភ្នាស់មកពីតំបន់ផ្សេងក្នុងប្រទេសកម្ពជាបានកំពុងសម្រុកចូលលេង គគ្រឹកគគ្រេង ភ្នាល់គ្នាដាក់ លុយរាប់លានរៀល រាប់ពាន់ មុឺនដុល្លារ។

ប្រជាពលរដ្ឋបានកត់សម្គាល់ឃើញថា គ្មានការត្រួតពិនិត្យត្រឹមត្រូវតាម ច្បាប់អនុញ្ញាតស្តីពីកាសីុណូនោះទេ ពោលគឺទាំងសមត្ថកិច្ចមូលដ្ឋានទាំងអាជ្ញាធរខេត្តហាក់ដូចជាធ្វេីមិនដឹងមិនលឺ។

បច្ចុប្បន្នទីតាំងនេះកំពុងដំណើរការយ៉ាងរលូនជាទីបំផុត និងចូល លេងប្រព្រឹត្តផ្ទុយពីរច្បាប់ហាមឃាត់មិនឲ្យមានប្រជាពលរដ្ឋខ្មែរចូលលេងចំណែកការស៊ីណូនេះវិញគ្មានជនបរទេសចូលលេងក្រៅពីរខ្មែរនោះឡេីយ។

ប្រជាពលរដ្ឋរស់ភូមិអន្លង់់ជ្រៃ បានឲ្យដឹងថាតាមទម្លាប់ល្បែងមានពីរថ្ងៃពិសេសថ្ងៃពុធ និងថ្ងៃសៅរ៍ អ្នកយកមាន់មកបញ្ជល់មានអាប៉ោងយូគីប៊ៀជាច្រើន គឺជាពលរដ្ឋខ្មែរ ខ្លះជិះម៉ូតូ និងខ្លះជិះរថយន្ត បានធ្វើដំណើរ មកកាន់ទីតាំងផ្សេងក្នុងស្រុកមកលេងល្បែងខាងលើនេះ ដើម្បីលេងល្បែង ចាក់ភ្នាល់គ្នា ដាក់លុយ រហូតអ្នកខ្លះបញ្ចាំម៉ូតូឡាននិងគ្រឿងអល័ង្កការផ្សេងៗទៀតអស់លុយធ្វេីមុខស្អុយ។

ប្រជាពលរដ្ឋបាននិយាយចំៗថា៖មិនដែលឃើញអាជ្ញាធរណាមកសួរនាំឡើយ ប្រហែលការសីុណូមួយនេះមានអ្នកមានអំណាច អ្នកធំៗ នៅពីក្រោយខ្នងហេីយមេីលទៅ ៕ប្រជាពលរដ្ឋនិយាយថាកុំឆ្ងល់អី ម៉េចបានជាសមត្ថកិច្ចនគរបាលប៉ុស្តិ៍ អធិការ ស្នងការ កងរាជអាវុធហត្ថ មិនហ៊ានមកសួរនាំ ព្រោះតែជាឆ្នាំងបាយរបស់ពួកគេ ឫក៏ខ្លាចអំណាចអ្នកធំៗខ្លាចអស់បុណ្យអស់ស័ក្តិ។

ប្រជាពលរដ្ឋបានបន្តថា÷ សព្វថ្ងៃមិនសូវមានសុខសុវត្ថិភាពឡើយឯណាទៅគេហៅថា(ភូមិឃុំមានសុវត្ថិភាពនោះ)។ព្រោះអ្នកចាញ់ ល្បែងច្រើនណាស់ដូចជាកេីតចោលួចចោប្លន់ចោរកម្មជាដេីម។ល។

បើតាមច្បាប់ការស៊ីណូនិមួយៗមិនអនុញាតិឲ្យខ្មែរចូលលេងនោះទេ ចំណែកការស៊ីនៅភូមិអន្លង់ជ្រៃអ្នកមកលេងល្បែងសុទ្ធតែជនជាតិខ្មែរតែម្តង។

ពួកគាត់សំណូមពរដល់ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តត្បូងឃ្មុំ មេត្តាលោក ចាត់
កំលាំងមក

ត្រួតពិនិត្យការស៊ីណូ មួយនេះ
ផងទាន បេីមិនដូច្នោះទេប្រជាពលរដ្ឋខ្មែរមុខជារលាយហិនហោចជាមិនខានឡេីយ។តែកាលពីពេលថ្មីៗនេះលោក លោកអភិបាលខេត្តបានមានប្រសាសន៌ថា៖ ខ្មែរទាំងអស់នោះនៅក្នុងបរិវេណសង្វៀនមាន់កាសីុណូជាកម្មករខ្មែរធ្វេីការនៅទីលានប្រជល់មាន់នោះទេ។សកម្មភាពនេះប្រហែលជាមិនដូចលោកអភិបាលមានប្រសាសន៌នោះទេសូមលោកមេត្តាជួយត្រួតពិនិត្យផងទានប្រោស….៕

Leave A Reply

Your email address will not be published.